មុនពេលអ្នកធ្វើដំណើរ

Hero

មុនពេលអ្នកធ្វើដំណើរ

ធ្វើឱ្យដំណើរតាមយានដឹកជញ្ជូនសាធារណៈរបស់អ្នកកាន់តែមានសុវត្ថិភាព ដោយអនុលោមតាមអាកប្បកិរិយាសុវត្ថិភាព COVIDSafe ទាំងបីនេះ នៅពេលធ្វើដំណើរតាមបណ្ដាញយានដឹកជញ្ជូនសាធារណៈ។

មុនពេលអ្នកធ្វើដំណើរ

ចុះឈ្មោះ myki របស់អ្នកដើម្បីជួយដល់ការតាមដានទំនាក់ទំនង។ 

អ្នកអាច ចុះឈ្មោះ myki របស់អ្នកតាមអនឡាញនៅទីនេះ តាមរយៈ កម្មវិធី PTV app ឬដោយហៅទូរសព្ទទៅលេខ 1800 800 007 ហើយការចុះឈ្មោះគឺធ្វើបានភ្លាម។ អ្នកនឹងត្រូវការលេខ myki ទាំង 15 ខ្ទង់របស់អ្នកដើម្បីចុះឈ្មោះ។

ដើម្បីពិនិត្យមើលកន្លែងប៉ះពាល់ចុងក្រោយបំផុត សូមចូលមើល Coronavirus (COVID-19) Victoria

រៀបចំផែនការជាមុនដោយប្រើ ឧបករណ៍រៀបចំផែនការធ្វើដំណើរ ពិនិត្យមើល ទំព័រការរំខាន របស់យើង ឬទាក់ទងមកយើងតាមលេខ 1800 800 007 ប្រសិនបើអ្នកត្រូវការជំនួយមុនពេលអ្នកធ្វើដំណើរ។

ចុះឈ្មោះ myki របស់អ្នកឥឡូវនេះ

ចុះឈ្មោះចូលដោយប្រើកូដ QR នៅគ្រប់បណ្ដាញយានដឹកជញ្ជូនសាធារណៈ

សូមចុះឈ្មោះចូលនៅរាល់ពេលអ្នកឃើញកូដ QR នៅឯស្ថានីយយានដឹកជញ្ជូនសាធារណៈ និងចំណតនានា និងនៅខណៈពេលដែលអ្នកធ្វើដំណើរតាមរថភ្លើង រថភ្លើងត្រែម និងរថយន្តក្រុង។

កូដ QR ត្រូវបានដំឡើងនៅលើរថភ្លើងត្រែម រថភ្លើង និងរថយន្តក្រុង ក៏ដូចជានៅតាមចំណតក្នុងតំបន់រថភ្លើងត្រែមមិនគិតថ្លៃ (Free Tram Zone), Metro និងស្ថានីយ V/Line និងចំណតរថយន្តក្រុងជំនួស។

សូមចុះឈ្មោះចូលនៅរាល់ពេលអ្នកឃើញកូដ QR នៅឯស្ថានីយ និងចំណតនានា និងខណៈពេលដែលអ្នកធ្វើដំណើរតាមរថភ្លើង រថភ្លើងត្រែម និងរថយន្តក្រុង (សូម្បីតែអ្នកបានប៉ះជាមួយ myki ដែលបានចុះឈ្មោះរួចហើយក៏ដោយ) ។ កូដ QR ជួយក្រសួងសុខាភិបាលក្នុងការតាមដានទំនាក់ទំនងនៅពេលមានកន្លែងប៉ះពាល់សាធារណៈដោយ COVID-19។ 

ពាក់ម៉ាស់

នៅពេលធ្វើដំណើរតាមយានដឹកជញ្ជូនសាធារណៈ អ្នកត្រូវតែពាក់ម៉ាស់មុខដែលសមស្របដោយគ្របច្រមុះ និងមាត់របស់អ្នក សម្រាប់ដំណើរទាំងមូលរបស់អ្នក។

ម៉ាស់ត្រូវបានណែនាំជាខ្លាំងនៅឯរថភ្លើងត្រែម ចំណតរថយន្តក្រុង និងនៅទីកន្លែងរង់ចាំនៅស្ថានីយនៅក្រៅអគារ ដែលជាកន្លែងអ្នកមិនអាចរក្សាគម្លាតសុវត្ថិភាព 1.5 ម៉ែត្រ ពីអ្នកដទៃបាន។

សូមអានបន្ថែមអំពី ការពាក់ម៉ាស់មុខនៅលើយានដឹកជញ្ជូនសាធារណៈ  និងនៅក្នង យានជំនិះអ្នកធ្វើដំណើរជាលក្ខណៈពាណិជ្ជកម្ម ដូចជាតាក់ស៊ី។

អ្នកអាចរកមើលបន្ថែមអំពីនៅពេលណា និងនៅកន្លែងណាដែលអ្នកត្រូវការពាក់ម៉ាស់មុខនៅលើ គេហទំព័រ Coronavirus Victoria

យើងលើកទឹកចិត្តឱ្យមនុស្សគ្រប់រូបអនុវត្តអនាម័យល្អពេលនៅលើយានដឹកជញ្ជូនសាធារណៈ៖

  • លាងដៃរបស់អ្នកមុនពេល និងក្រោយពេលធ្វើដំណើរ
  • ប្រសិនបើអ្នកមិនស្រួលខ្លួន សូមស្នាក់នៅផ្ទះ និងធ្វើតេស្ត
  • រក្សាគម្លាតរបស់អ្នកនៅទីណាដែលអ្នកអាចធ្វើទៅបាន
  • គោរពតំបន់រក្សាឱ្យស្រឡះនៅជិតអ្នកបើកបររបស់យើង
  • នៅបំបែកពីមនុស្សឯទៀតទៅតាមបណ្តាយកន្លែងរង់ចាំនៅស្ថានីយ និងរក្សាទ្វារផ្លូវឱ្យនៅស្រឡះ