តោះទៅ រដ្ឋវិចថូរៀ!
មិនថាកន្លែងណាដែលអ្នកត្រូវការធ្វើដំណើរទៅនោះទេ ទោះជាទៅកាន់ទីក្រុងម៉ែលប៊ន ឬរដ្ឋវិចថូរៀ - រថភ្លើង រថភ្លើងត្រែម ឬឡានក្រុងនឹងនាំអ្នកទៅដល់ទីនោះ។ តោះទៅ PT។

តោះទៅ រដ្ឋវិចថូរៀ!
មិនថាកន្លែងណាដែលអ្នកត្រូវការធ្វើដំណើរទៅនោះទេ ទោះជាទៅកាន់ទីក្រុងម៉ែលប៊ន ឬរដ្ឋវិចថូរៀ - រថភ្លើង រថភ្លើងត្រែម ឬឡានក្រុងនឹងនាំអ្នកទៅដល់ទីនោះ។ តោះទៅ PT។
តោះទៅ រដ្ឋវិចថូរៀ ហើយនាំគ្នាត្រឡប់ទៅជិះយានដឹកជញ្ជូនសាធារណៈវិញ។
មិនថាអ្នកកំពុងទន្ទឹងរង់ចាំពេលវេលាសម្រាប់តែម្នាក់ឯង នៅតាមផ្លូវទៅសាលារៀន ឬកន្លែងធ្វើការ ជិះរថភ្លើង ឬរថភ្លើងត្រែម ដើម្បីទៅមើលកីឡាបាល់ទាត់ ទៅផ្សារទិញឥវ៉ាន់ក្នុងទីក្រុង ឬទៅជួបមិត្តភ័ក្តិ និងក្រុមគ្រួសារ - តោះនាំគ្នាត្រឡប់ទៅជិះយានដឹកជញ្ជូនសាធារណៈវិញ ហើយធ្វើកិច្ចការផ្សេងៗដែលយើងចូលចិត្ត។
តើអ្នកបាននឹកពីអ្វីខ្លះអំពីទីក្រុងម៉ែលប៊ន?
ទីក្រុងម៉ែលប៊ន គឺពោរពេញដោយដំណើរផ្សងព្រេង ហើយមានអ្វីៗជាច្រើនដែលត្រូវរុករក - តោះនាំគ្នាត្រឡប់ទៅជិះយានដឹកជញ្ជូនសាធារណៈវិញ ដើម្បីនាំយើងរុករករដ្ឋវិចថូរៀ។
ចាប់ពីសិល្បៈតាមផ្លូវដ៏ស្រស់ស្អាត ទៅព្រឹត្តិការណ៍កីឡាដ៏គួរឱ្យរំភើប សាកល្បងភោជនីយដ្ឋានថ្មីឆ្ងាញ់ៗ និងរុករកជីវិតក្នុងពេលរាត្រីរបស់ទីក្រុងម៉ែលប៊ន។ តោះនាំគ្នាត្រឡប់ទៅ កាន់កិច្ចការផ្សេងៗដែលយើងចូលចិត្តអំពីទីក្រុងម៉ែលប៊ន។
អ្វីក៏ដោយដែលអ្នកចូលចិត្តធ្វើ។ តោះទៅ ម៉ែលប៊ន។ តោះនាំគ្នាត្រឡប់ទៅ កាន់កិច្ចការផ្សេងៗដែលយើងចូលចិត្ត❤️
ហើយសូមកុំភ្លេចពាក់ម៉ាស់ ពេញទូទាំងការធ្វើដំណើររបស់អ្នក នៅលើយានដឹកជញ្ជូនសាធារណៈ។
ពាក់ម៉ាស់
នៅពេលធ្វើដំណើរតាមយានដឹកជញ្ជូនសាធារណៈ អ្នកត្រូវតែពាក់ម៉ាស់មុខដែលសមស្របដោយគ្របច្រមុះ និងមាត់របស់អ្នក សម្រាប់ដំណើរទាំងមូលរបស់អ្នក។
ម៉ាស់ត្រូវបានណែនាំជាខ្លាំងនៅឯរថភ្លើងត្រែម ចំណតរថយន្តក្រុង និងនៅទីកន្លែងរង់ចាំនៅស្ថានីយនៅក្រៅអគារ ដែលជាកន្លែងអ្នកមិនអាចរក្សាគម្លាតសុវត្ថិភាព 1.5 ម៉ែត្រ ពីអ្នកដទៃបាន។
សូមអានបន្ថែមអំពី ការពាក់ម៉ាស់មុខនៅលើយានដឹកជញ្ជូនសាធារណៈ និងនៅក្នង យានជំនិះអ្នកធ្វើដំណើរជាលក្ខណៈពាណិជ្ជកម្ម ដូចជាតាក់ស៊ី។
អ្នកអាចរកមើលបន្ថែមអំពីនៅពេលណា និងនៅកន្លែងណាដែលអ្នកត្រូវការពាក់ម៉ាស់មុខនៅលើ គេហទំព័រ Coronavirus Victoria។
យើងលើកទឹកចិត្តឱ្យមនុស្សគ្រប់រូបអនុវត្តអនាម័យល្អពេលនៅលើយានដឹកជញ្ជូនសាធារណៈ៖
- លាងដៃរបស់អ្នកមុនពេល និងក្រោយពេលធ្វើដំណើរ
- ប្រសិនបើអ្នកមិនស្រួលខ្លួន សូមស្នាក់នៅផ្ទះ និងធ្វើតេស្ត
- រក្សាគម្លាតរបស់អ្នកនៅទីណាដែលអ្នកអាចធ្វើទៅបាន
- គោរពតំបន់រក្សាឱ្យស្រឡះនៅជិតអ្នកបើកបររបស់យើង
- នៅបំបែកពីមនុស្សឯទៀតទៅតាមបណ្តាយកន្លែងរង់ចាំនៅស្ថានីយ និងរក្សាទ្វារផ្លូវឱ្យនៅស្រឡះ